Header Ads

អាជ្ញាធរចិន ចុះចាប់ឱសថស្ថាន១កន្លែង លក់ម៉ាស់3Mឡើងថ្លៃ ពិន័យជាង៤០មុឺនដុល្លារ ដើម្បីគំ​រា​មដល់កន្លែងផ្សេងទៀត

ឱសថស្ថាន១កន្លែង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានអាជ្ញាធរចិនផាកពិន័យជាប្រាក់៣លានយ័ន ឬស្មើនឹង៤៣៤ ៥៣០ដុល្លារ ដោយសារឱសថស្ថាននេះ បានលក់ម៉ាសការពារវីរុសកូរ៉ូណា ឡើងថ្លៃរហូតដល់ទៅ៦ដង នៃតម្លៃធម្មតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សារព័ត៌មាន CNA នៅព្រឹកថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ឱសថស្ថានមួយកន្លែង ឈ្មោះ Beijing Jimin Kangtai Pharmacy បានលក់ម៉ាស់ប្រភេទ 3M ថ្លៃរហូតដល់ទៅ៨៥០យ័ន ក្នុងមួយប្រអប់ ខណៈ តម្លៃលក់ធម្មតាត្រឹមតែ១៤៣យ័នប៉ុណ្ណោះ ក្នុងមួយប្រអប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយពីពីអាជ្ញាធរចិន រកឃើញភាពមិប្រក្រតីបែបនេះ ក៏បានធ្វើផាកពិន័យម្ចាស់ឱថសស្ថានខាងលើជាប្រាក់៣លានយ័ន ឬស្មើនឹង៤៣៤ ៥៣០ដុល្លារ។ ជាមួយគ្នានេះដែរ អាជ្ញាធរចិន ក៏បានព្រមានដល់ហាងទំនិញ ឬឱសថស្ថានដទៃ កុំដំឡើងតម្លៃម៉ាស់ និងមុខទំនិញផ្សេងៗ ជ្រុលហួសហេតុ ប្រយ័ត្នរងការនូវពិន័យបែបនេះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមករា នេះ ចំនួនមនុស្សស្លាប់ដោយសារជំងឺផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណា (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អត្ថបទ៖ kndnews






No comments:

Powered by Blogger.