Header Ads

ចប់ហើយ ចៅហ្វាយក្រុងវូហាន សារភាពថា បានបើកឲ្យពលរដ្ឋជាង៥លាននាក់ ចេញពីទីក្រុងទៅប្រទេសផ្សេងៗ មុនពេលប្រកាសបិទ(វីដេអូ)


ជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា 2019-nCoV បានកំពុងរាតត្បាតខ្លាំងនៅប្រទេសចិន និង បណ្តាប្រទេសមួយចំនួនទៀតក៏កំពុងទទួលរងការរាតត្បាតនេះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មកដល់ថ្ងៃទី ២៩ ខែមករានេះ តាមតួលេខបានបង្ហាញថា មានអ្នកស្លាប់ដោយសារវីរុសនេះកើនដល់ ១៣២ នាក់ និង មានអ្នកឆ្លងវីរុសនេះកើនដល់ជាង ៦០០០ នាក់ទូទាំងប្រទេសចិន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខណៈពេលផ្ទុះវីរុសនេះឡើងខ្លាំងពីក្នុងទីក្រុង វ៉ូហាន (Wuhan)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចៅហ្វាយក្រុង Wuhan គឺលោក ចូវ ស៊ានវ៉ាង បានសារភាពថា បរាជ័យក្នុងការផ្ដល់ព័ត៌មានពីវីរុសកូរ៉ូណា ឬមានន័យថា គាត់មិនបានបញ្ចេញព័ត៌មានអំពីស្ថានភាពនេះទាន់ពេលទេ និង ធ្វើឱ្យមានប្រជាជនវូហានជាង ៥ លាននាក់ បានចាកចេញទៅក្រៅប្រទេស មុនពេលបិទការចេញចូលក្នុងទីក្រុង ហើយប្រទេសចម្បងគឺហោះទៅថៃច្រើនជាងគេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅក្នុងបទសម្ភាសន៍ពិសេសមួយដែលមានរយៈពេល ៥០ នាទី កាលពីថ្ងៃច័ន្ទ ទី ២៨ ខែមករា ឆ្នាំ២០២០ ជាមួយទូរទស្សន៍ស៊ីស៊ីធីវី លោកចូវបាននិយាយថា «យើងមិនត្រឹមតែមិនបានបង្ហាញព័ត៌មានអំពីការផ្ទុះឡើងនៃវីរុសនេះឱ្យទាន់ពេលវេលានោះទេប៉ុន្តែយើងមិនបានប្រើប្រាស់ព័ត៌មានដែលមានប្រសិទ្ធភាពច្រើន ដើម្បីធ្វើឱ្យប្រសើរឡើង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាមួយគ្នានោះដែរ ចៅហ្វាយក្រុងវ៉ូហាន ក៏បានប្រកាសលាលែងពីតំណែងផងដែរ ។ ទោះជាយ៉ាងនេះក្តី លោកប្រធានាធិបតី ស៊ី ជីនពីង មេដឹកនាំចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិនត្រូវតែប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដោយបានបញ្ជូនវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកពេទ្យចំនួន ៦០០០ នាក់ទូទាំងប្រទេស ទៅកាន់ក្រុងវ៉ូហាន ខេត្តហ៊ូពៃ (Hubei) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ មិនឱ្យមានការរីករាលដាលថែមទៀត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អត្ថបទ៖ ប្រជាប្រិយ







No comments:

Powered by Blogger.