Header Ads

កម្ពុជា មិនជម្លៀសពលរដ្ឋចេញពីចិន ដូចបណ្តាលប្រទេសផ្សេងទេ គឺនៅរួមសុខរួមទុក្ខជាមួយចិន


កាលពី​ព្រឹក​មិញ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅ​វិមាន​សន្តិភាព ក្នុងពេល​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅក្នុង​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ច្បាស់​អំពី​គោលជំហរ​ឥត​ស្រពេចស្រពិល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងពេលដែល​ដែល​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) គឺ​កម្ពុជា​មិនត្រូវ​ការជម្លៀស​សិស្ស និស្សិត ឬ​មន្ត្រី​កុងស៊ុល និង​មន្ត្រី​ស្ថានទូត​មក​កម្ពុជា​វិញ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ជំហរ​បែបនេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​សម្រេច​រួចហើយ​នៅ​ប្រទេស​ជប៉ុន ក្នុងពេលដែល​ប្រទេស​នេះ​ជួប​គ្រោះ​រញ្ជួយ​ផែនដី​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រ៉េ​អា​ក់ទ័រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​ដែល​បង្ក​ការប៉ះពាល់​ដល់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជប៉ុន​យ៉ាងច្រើន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងពេលនោះ គឺ​កម្ពុជា​មិន​បញ្ជូន​សិស្ស​និស្សិត មន្ត្រី​កុងស៊ុល និង​មន្ត្រី​ទូត​ចេញពី​ជប៉ុន​ទេ គឺ​យើង​រក្សាទុក​នៅ​ទីក្រុង​តូ​ក្យូ​ទាំងអស់ ហើយ​ធ្វើតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។ ទន្ទឹមនឹង​នោះដែរ គឺ​កម្ពុជា​បាន​ចូលរួម​រៃអង្គាស​មូលនិធិ​ជួយ​ជប៉ុន​ថែម​ទៀតផង ទោះបី​ច្រើន​ឬ​តិចក្តី ។ កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ពិតមែន តែ​ទឹកចិត្ត​យើង​អត់​ក្រ​ទេ ហើយ​មិត្ត​ជប៉ុន​ក៏បាន​អរគុណ​កម្ពុជា​ចំពោះ​ទឹកចិត្ត​និង​មិត្តភាព​ដ៏​ល្អ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ករណី​មួយទៀត​គឺ​យើង​បានសម្រេច​ដូចគ្នា​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​ប្រកាស​ធ្វើសង្គ្រាម ក៏​កម្ពុជា​មិន​ជម្លៀស​ពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ចេញពី​កូរ៉េខាងត្បូង​ដែរ គឺ​យើង​នៅ​រួមសុខទុក្ខ​ជាមួយគ្នា ។ ដោយសារ​ភាពស្មោះត្រង់ និង​គុណធម៌​ដែល​កម្ពុ​ជាមាន​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង គឺ​ប្រទេស​នេះ​បាន​ទទួលយក​បងប្អូន​កូនក្មួយ​កម្មករ​ជាច្រើន​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​នៅពេលនេះ ប្រទេស​ចិន​ជា​មិត្ត​ក៏​កំពុង​ជួប​បញ្ហា​ដែល​កម្ពុជា​មិនអាច​រត់ចោល​មិត្ត​បានឡើយ គឺ​ដូច​ពាក្យ​ខ្មែរ​យើង​ដែល​តែង​និ​យា​ថា “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ហើយក៏​មិន​រត់ចោល​គ្នា​ក្នុង​គ្រ​អាសន្ន​លំបាក​ឡើយ​”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អត្ថបទ៖ CEN




No comments:

Powered by Blogger.