Header Ads

ហេតុអ្វីចាំបាច់ត្រូវញ៉ាំប៉េងប៉ោះរាល់ថ្ងៃ?

1- ជំនួយដល់ការរំលាយអាហារ
ដោយសារសម្បូរសារធាតុ rutin, beta- Carotene, វីតាមីន B និងជាពិសេស បរិមាណវីតាមីន P ច្រើនបំផុតក្នុងបណ្តាបន្លែ.

2- ការពារសរសៃឈាមបេះដូង
សារជាតិ lycopene ក្នុងប៉េងប៉ោះមានផ្ទុកពពួកវីតាមីន និង សារជាតិរ៉ែមានឥទ្ធិពលការពារសរសៃឈាម ធ្វើឲ្យថយចុះគ្រោះថ្នាក់នៃជម្ងឺសរសៃឈាមបេះដូង។

3- បង្ការជម្ងឺមហារីក
សារជាតិ lycopene នៅមានលទ្ធភាពអុកស៊ីតកម្មពិសេស អាចកម្ចាត់ពពួកម៉ូលេគុលសេរី, ការពារកោសិកា ទប់ស្កាត់ដំណើរការប្រែប្រួលរបស់ជម្ងឺមហារីក។

4- ប្រឆាំងភាពចាស់ជរា
វីតាមីន C ក្នុងប៉េងប៉ោះមានឥទ្ធិពលបំបាត់ភាពស្ត្រេស ជំនួយដល់ការរំលាយអាហារ ធ្វើឲ្យត្រជាក់ឈាម សម្រួលថ្លើម បញ្ចុះសម្ពាធឈាមមានឥទ្ធិពលប្រឆាំងជរាភាព ជួយឲ្យស្បែកសដូចធម្មជាតិ។

5- ល្អសម្រាប់អ្នករលាកតម្រងនោម
ក្នុងប៉េងប៉ោះ នៅមានសារជាតិទឹកច្រើន សម្រួលដល់ការបត់ជើងតូច ហេតុនេះ ក៏សមស្របសម្រាប់អ្នករលាកតម្រងនោមទទួលទាន ៕ (អត្ថបទ៖ អ៊ុត លក្ខិណា)
ប្រភពដើម : CNC


No comments:

Powered by Blogger.