Header Ads

មេធាវីរាជរដ្ឋាភិបាល ៖ កឹម សុខា ព្យាយាមនិយាយគេចរឿងកំហុស

មេធាវីរាជរដ្ឋាភិបាល បញ្ជាក់ថា ជនជាប់ចោទ កឹម សុខា ព្យាយាមនិយាយគេចរឿងកំហុសរបស់ខ្លួន ខណៈដែលឯកសារមួយចំនួនដែលជនជាប់ចោទបានដាក់នៅតុលាការព្រឹកនេះសុទ្ធតែមិនអាចដោះបន្ទុកបាន។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណីបានបញ្ជាក់យ៉ាងដូចនេះ ចំពោះមុខអ្នកសារពត័មាន ក្រោយបញ្ចប់សវនាការជជែកពិភាក្សាដេញដោលលើសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា។
គួររំលឹកដែរថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
សូមបញ្ជាក់ថា ចំពោះសវនាការជជែកពិភាក្សាដេញដោលលសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា នៅតុលាការនៅថ្ងៃទី 30ខែមករានេះបានបញ្ចប់នៅម៉ោងប្រមាណ12ថ្ងៃត្រង់ ដោយនឹងបន្តសវនាការនៅសប្បាយក្រោយទៀត៕
ប្រភពដើម : CNC

No comments:

Powered by Blogger.