Header Ads

បង់ក្លាដែសបង្កើនការត្រួតពិនិត្យសុខភាពអ្នកដំណើរនៅអាកាសយានដ្ឋានស្របពេលដែលវីរុសផ្លូវដង្ហើមប្រភេទថ្មីកំពុងរាលដាល

អាជ្ញាធរបង់ក្លាដែសបាននិយាយកាលពីថ្ងៃពុធថាពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការត្រួតពិនិត្យនិងទប់ស្កាត់ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសចិន។ប្រទេសបង់ក្លាដែសមិនមានករណីឆ្លងវីរុសផ្លូវង្ហើមប្រភេទថ្មីទេ។
រាល់អ្នកដំណើរមកពីប្រទេសចិនត្រូវបានគេត្រួតពិនិត្យរករោគសញ្ញានៃវីរុសនោះនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងដាកា (Dhaka) ។
នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិហាស់រ៉ាត់ សាចាឡាល់ (Hazrat Shahjalal) បាននិយាយថាគ្រូពេទ្យមួយក្រុមបានប្រចាំការនៅអាកាសយានដ្ឋាននោះដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរ។
មន្ត្រីនៅអាកាសយានដ្ឋានបានផ្តល់ប័ណ្ណសុខភាពទៅឲ្យអ្នកដំណើរមកពីប្រទេសចិននិងបានស្នើឲ្យពួកគេទាក់ទងទៅកាន់វិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងជំងឺនៅក្នុងទីក្រុងដាកា (Dhaka) ប្រសិនបើពួកគេមានអាការៈគ្រុនក្តៅក្នុងរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃធ្វើដំណើរមកដល់បង់ក្លាដែស។
សូមបញ្ជាក់ថា អាជ្ញាធរចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដោយសារវីរុសផ្លូវដង្ហើមប្រភេទថ្មីឡើងដល់១៧០នាក់និងចំនួនអ្នកឆ្លងកើនលើស៧ពាន់៧រយនាក់ហើយ ខណៈដែលប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងហ្វាំងឡង់ក៏បានរាយការណ៍ពីករណីឆ្លងដំបូងនៃវីរុសនោះផងដែរ៕
ប្រពភដើម : CNC

No comments:

Powered by Blogger.