Header Ads

លោក គី តិច មេធាវីរដ្ឋាភិបាល៖យើងនិងបន្តដំណាក់កាលសួរដេញដោលទៅលើជនជាប់ចោទកឹម សុខា នៅសប្តាហ៍ក្រោយ

សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញយកមកដំណើរការបើកសវនាការលើកាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០។ បន្ត​ទៅ​ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២០។
 បន្តមកដល់ព្រឹកថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០នេះគឺតំណាក់កាលសួរដេញដោល។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា: លោកកូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។នៅក្នុងសវនាការតុលាការបានចាក់វីដេអូឃីបរបស់មេធាវីរដ្ឋាភិបាល និងវីដេអូដែលជាភស្តុតាងរបស់មេធាវីលោកកឹម សុខា។ 
មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការជជែកពិភាក្សាដេញដោលលើសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខាពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានមានប្រសាសន៍ថាព្រឹកនេះយើងបានបន្តដំណាក់កាលសួរដេញដោលទៅលើជនជាប់ចោទកឹម សុខា ពាក់ព័ន្ធនិងសកម្មភាពចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ហើយក្នុងនោះដែរនីតិវិធីមួយវិញទៀតគឺអត់ទាន់បានត្រូវបញ្ចប់នៅឡើយទេ ហើយនិងត្រូវបន្តទៅសប្តាហ៍ក្រោយ ។ហើយក្នុងនោះចំណុចសំខាន់មួយគឺដោយសារមានសំនួរច្រើនពីរក្រុមប្រឹក្សាជំនុំជម្រះ តំណាងអយ្យការ និងសំនួរដើមបណ្តឹងរដ្ឋប្បវណី គឺជាក់ស្តែងជនជាប់ចោទកឹម សុខា គាត់បានព្យាយាមនិយាយគេចវេសពីអំពើរបស់ខ្លួនហើយ
មានកន្លែងខ្លះគាត់បានបដិសេដន៍មិនឆ្លើយ កន្លែងខ្លះគាត់ថាគាត់ភ្លេច ហើយថាកន្លែងខ្លះគាត់ប្រាប់បានប្រាប់ហើយ ពោលភាគច្រើនគាត់ថាភ្លេច ដែលមិនសមហេតុផល។
ចឹងហើយបានជាម្ចាស់សំនួរ តែងតែជជីកសួរលើបញ្ហាទាំងអស់ហ្នឹង។ចំណុច១ទៀតសង្កេតឃើញថាការដោះបន្ទុករបស់ជនជាប់ចោទជាការដាក់ឯកសារ ដូចជារូបថត ហើយព្រឹកមិញគឺបានបង្ហាញនៅរូបថតជាច្រើន ដែលយើងសង្កេតឃើញថាភ័ស្តតាងនិងគឺគ្មានន័យអ្វីសម្រាប់ធ្វើការដោះបន្ទុករបស់គាត់បានឡើយ ។ពីព្រោះគាត់យករូបថតដែលគាត់បានចាប់ដៃទទួលប្រជានាធិបតីចិន នាយករដ្ឋមន្ត្រីជប៉ុន ហើយនៅក្នុងពេលនោះគាត់ស្ថិតនៅក្នុងតួនាទីជាអនុប្រធាននិងជាសមាជិកព្រឹទ្ធសភា ។ចឹងហើយក្នុងពិធីផ្លូវការរបស់ប្រជានាធិបតីចិនក៏
ដូចជានាយករដ្ឋមន្ត្រីជប៉ុន គាត់បានបង្ហាញរូបថតការចាប់ដៃនៅការឈរទទួលស្វាគមន៍ផងដែរ។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណីបានបញ្ជាក់ថារូបថតដែលជាភ័ស្តតាងសម្រាប់ដោះបន្ទុកនេះវាគ្មានន័យអ្វីទេ ព្រោះបើយើងបញ្ជាក់អោយច្បាស់ទៅមានរូបថតខ្លះដែលជនជាប់ចោទកឹម សុខា បានអង្គុយពិភាក្សាការងាររៀបចំផែនការជាមួយបរទេសនោះ គឺគាត់អត់បានដាក់មកនោះទេ ដាក់មកតែរូបថតចាប់ដៃគ្នា ហើយគាត់ថាគាត់មិនបានជួបតែបរទេសមួយហ្នឹងទេ គាត់ជួបដល់ប្រជានាធិបតីចិន និងជប៉ុន។ប៉ុន្តែរូបថតដាក់មកដោះបន្ទុកនោះវាអត់មានសោះ។
ចឹងហើយបានខាងមេធាវីយើង តំណាងអយ្យការក៏បានដាក់សំនួរថាគាត់បានចាប់ដៃនាយករដ្ឋមន្ត្រី ចាប់ដៃប្រជានាធិបតីចិននេះ មានថាបាននិយាយគ្នាអ្វីទេគាត់ថាអត់ចាំ ចឹងរូបថតដែលបានដាក់មកដោះបន្ទុកនេះគឺគ្មានន័យអ្វី សម្រាប់គាត់ឡើយ។ ហើយតំណាក់កាលសួរដេញដោល និងធ្វើឡើងនៅសប្តាហ៍ក្រោយ។
សូមជម្រាបថានៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូឃ្លីបមួយដែលលោក កឹម សុខា បាននិយាយសារភាពកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី៕
ប្រភពដើម : CNC

No comments:

Powered by Blogger.