អបអរសាទ៖ ជើងហោះហើរពីទីក្រុងវូហានដែលផ្ទុះវីរូសកូរ៉ូណាមកកម្ពុជាបានផ្អាកជាបណ្តោះអាសន្នហើយ
រាជធានីភ្នំពេញ៖ លោកជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជា បានបញ្ជាក់ថា ជើងហោះហើរពីទីក្រុងវូហាន ខេត្តហ៊ឺប៉ី នៃប្រទេសចិន ( ដែលផ្ទុះវីរូសកូរ៉ូណា ជាជំងឺរលាកសួតប្រភេទថ្មីដ៏កាចសាហាវនោះ) ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ នារយៈពេលប៉ុន្មានថ្ងៃមកនេះ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា អ្នកស្លាប់ដោយសារជំងឺរលាកសួតថ្មី វីរុសកូរ៉ូណាថ្មី បានកើនដល់១០៦នាក់ និងអ្នកឆ្លងកើនដល់៤០០០ករណី នៅក្នុងប្រទេសចិន។ វីរុសកូរ៉ូណា បានផ្តើមកើតដំបូងនៅទីក្រុងវូហាន ក្នុងខេត្តហឺប៉ី ប្រទេសចិន ហើយបានឆ្លងរាលដាលដល់ក្រុងប៉េកាំង សៀងហៃ និងបាននឹងកំពុងឆ្លងមកដល់ប្រទេសវៀតណាម ថៃ, សីង្ហបុរី, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, សហរដ្ឋអាមេរិក កម្ពុជាយើង១ករណី៕ ប្រភព៖ KBN

No comments: