Header Ads

រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ២ នាក់​ដែល​មិនមែន​ហោះមក​ពី​ទឹកដី Wuhan ឬ​ប្រទេស​ចិន​សោះ


២ ករណី​មួយ​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន និង​មួយ​ទៀត​នៅ​ប្រទេស​អាល្លឺម៉ង់​ បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ពុំ​មែន​ជា​មនុស្ស​ដែល​បាន​ចាកចេញ​ពី​ទឹកដី​នៃ​ទីក្រុង Wuhan ឬ​តំបន់​ណា​មួយ​របស់​ប្រទេស​ចិន​ឡើយ។

ជា​ការ​ពិត​គ្រប់​ករណី​ទាំង​អស់ សុទ្ធ​សឹង​តែ​រក​ឃើញ​កើត​មាន​លើ​ជនជាតិ​ចិន​ដែល​ឆ្លង​កាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ឬ​រស់នៅ​ក្នុង​ទីក្រុង/ខេត្ត​នៃ​ប្រទេស​ណា​មួយ ហើយ​ឆែក​មើល​ពួក​គេ​សុទ្ធ​សឹង​មាន​ដើម​កំណើត​ចេញ​ពី​ទីក្រុង Wuhan ទាំង​អស់។
ដោយ​ឡែក​សម្រាប់​ពីរ​ករណី​ពិសេស​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទាំង​សកលលោក ជា​ពិសេស​ប្រទេស​ដែល​ជាប់​ករណី​ជាក់លាក់​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង។

No comments:

Powered by Blogger.