Header Ads

អគ្គនាយកដ្ឋាននគរបាលអន្តប្រវេសន៍រឹបអូសលុយជាង៧លានដុល្លារពីជនជាតិចិន កូរ៉េកាលពីឆ្នាំ២០១៩កន្លងនៅព្រលានយន្តអន្តរជាតិភ្នំពេញនិងសៀមរាប យកទៅតម្កល់នៅធនាគារជាតិ

ភ្នំពេញ: ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។
 ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ថ្លែងប្រាប់អ្នកយកព័ត៌មានថា ជនជាតិចិន និងជនជាតិកូរ៉េទាំង៩នាក់ដែលនគរ បាលអន្តោប្រវេសនៅតាមព្រលានយន្តកម្ពុជារឃាត់ខ្លួនបាន កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅនោះបានកំពុងបន្តឃុំខ្លួន ហើយនគរបាលកម្ពុជាក៏កំពុងទាក់ទងទៅប្រទេសដើមកំណើត របស់ពួកគេដើម្បីស៊ើបអង្កេតបន្ថែមទាក់ទងនិងករណីលុយ ដែលពួកគេបានយកមកប្រទេសកម្ពុជាដោយខុសច្បាប់ផងដែរ។ហើយលុយជាង៧លានដុល្លារអាមេរិកដែលបានរឹបអូសពីជនជាតិចិន កូរ៉េកាលពីឆ្នាំ២០១៩កន្លងនៅព្រលានយន្តអន្តរជាតិភ្នំពេញ និងសៀមរាប បានយកទៅតម្កល់ទុកនៅធនាគារជាតិ ខណៈជនសង្ស័យទាំង៩នាក់ដែលបានឃាត់ខ្លួនដាច់ដោយឡែកពីគ្នានោះបន្តឃុំខ្លួន ដើម្បីបន្តស៊ើបអង្កេតបន្ថែមនៅប្រទេសកំណើតរបស់ពួកគេ។ 
សូមរំលឹកថាកាលពីអំឡុងឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនិងសៀមរាប បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិននិងជនជាតិកូរ៉េចំនួន៩នាក់ដាច់ដោយឡែកពីគ្នា ដែលពួកគេបាននាំលុយចំនួន រាប់លាន ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ម៉ាកាវ ចូលមកប្រទេសកម្ពុជានោះ។ ជនបរទេសទាំង៩នាក់នោះកំពុងធ្វើការឃុំខ្លួនដើម្បីរកចាំការស៊ើបអង្កេតបន្ថែមនៅទឹក ដីកកំណើតរបស់ពួកគេ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងទៀតថា កម្ពុជាមិនឲ្យបុរសម្នាក់ជាជនជាតិ អាមេរិកចូលមកកម្ពុជា ព្រោះពីមានតម្រុយថា បុរសម្នាក់នោះ មានបំណងបំផ្ទុះ គ្រាប់បែកនៅស្ថានទូត អាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩ ប៉ុន្តែទប់ស្កាត់ទាន់ពេលវេលា ហើយក៏បានបញ្ជូនទៅប្រទេសដើមវិញ ។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធិបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃ៣០ មករា ថា “អាហ្នឹងស្ថានភាពជាក់ស្ដែង ពិតប្រាកដអត់ទាន់មានទេ ។ ប៉ុន្ដែគ្រាន់ជាព័ត៌មានពីខាងក្រៅមក (អាមេរិក) បរទេសជាមិត្តពាក់ព័ន្ធគេផ្ដល់ដំណឹងមកមុន។ បើថា មុខសញ្ញាហ្នឹងមកអាចមានអសន្ដិសុខ ដល់ស្ថានទូតអាមេរិក វាមានចេកនាមិនល្អចឹង ។ យើងអត់ឲ្យចូលប្រទេសយើង មកដល់យើងឲ្យត្រឡប់ទៅវិញ” ។
ឯកឧត្តមបន្ថែម បុរសអាមេរិកម្នាក់នោះ បានមកដល់កម្ពុជាក៏ពិតមែន ប៉ុន្តែភ្លាមៗនោះ គឺភាគីកម្ពុជាបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញដែរ។
ឯកឧត្តមបន្ដថា កម្ពុជាបានសហការជាមួយអាមេរិក យ៉ាងល្អដោយសព្វថ្ងៃបានបញ្ជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមកប្រសិនបើមានករណីសង្ស័យ ៕
ប្រភពដើម : CNC

No comments:

Powered by Blogger.