Header Ads

ពលរដ្ឋជប៉ុន៣នាក់ដែលត្រូវបានជម្លៀសពីទីក្រុងវូហាន (Wuhan) ត្រូវបានរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មី

ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋជប៉ុន៣នាក់ក្នុងចំណោមពលរដ្ឋសរុប២០៦នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុងវូហាន (Wuhan) តាមយន្តហោះឈ្នួលជើងទី១កាលពីថ្ងៃពុធត្រូវបានរកឃើញថាមានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មីដែលក្នុងនោះអ្នកជំងឺ២នាក់មិនមានបង្ហាញរោគសញ្ញាណាមួយឡើយ។
នាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនិងជំងឺរបេងរបស់ជប៉ុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកជំងឺទាំងពីរគឺជាករណីដំបូងនៅក្នុងប្រទេសជប៉ុនដែលវីរុសផ្លូវដង្ហើមប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដែលមិនមានរោគសញ្ញាអ្វីទាំងអស់។ 
បច្ចុប្បន្នជប៉ុនបានរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមនោះចំនួន១១នាក់ដែលរួមទាំងអ្នកបើកបររថយន្តទេសចរណ៍ម្នាក់ដែលបានឆ្លងបន្ទាប់ពីដឹកក្រុមភ្ញៀវទេសចរចិន។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះឈ្នួលជើងទី២ដែលមានដឹកពលរដ្ឋជប៉ុនចំនួន២១០នាក់បន្ថែមទៀតបានធ្វើដំណើរមកដល់អាកាសយានដ្ឋានហាណេដា (Haneda) ក្នុងទីក្រុងតូក្យូ។ 
ស្របពេលជាមួយគ្នានោះ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋជប៉ុន១៣នាក់ដែលបានត្រឡប់មកដល់ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះមានអាការៈមិនស្រួលខ្លួន៕
ប្រពភដើម : CNC

No comments:

Powered by Blogger.